រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តល់រទេះរុញជូនអ៊ំស្រីជាជនភៀសសឹកមកពីភូមិព្រៃចាន់ ដែលរអិលជើងដួលប្រេះឆ្អឹងត្រកៀក

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់រទេះរុញជូនអ៊ំស្រីឈ្មោះ គឹម វី អាយុ៦១ឆ្នាំ ជាជនភៀសសឹកមកពីភូមិព្រៃចាន់ ដែលរអិលជើងដួលប្រេះឆ្អឹងត្រកៀក។

រទេះរុញ ត្រូវបានលោកស្រី ធន សយនារីរ័ត្ន ទីប្រឹក្សាក្រសួងព័ត៌មាន បាននាំទៅប្រគល់ជូនអ៊ំស្រីនៅរសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

អ៊ំស្រី មានផ្ទះនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងពេលបំពេញការងារយកព័ត៌មាននៅភូមិព្រៃចាន់ និងជោគជ័យ បានអនុញ្ញាតអ្នកសារព័ត៌មាន បានជ្រកនៅផ្ទះរបស់គាត់៕







 


Powered by Blogger.