លោក ដូណាល់ ត្រាំ ថាអាមេរិកទទួលបានប្រេងសរុបជាង ៨០លានបារ៉ែលពីវ៉េណេស៊ុយអេឡា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ បាននិយាយថា សហរដ្ឋអាមេរិក មកទល់ពេលនេះ ទទួលបានប្រេងសរុបជាង ៨០លានបារ៉ែលហើយពីវ៉េណេស៊ុយអេឡា គិតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានទម្លាក់មេដឹកនាំប្រទេសអាមេរិកខាងត្បូងមួយនេះចេញពីអំណាច គឺលោក Nicolas Maduro។
អំឡុងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិជាលើកដំបូង
គិតចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី លោក ត្រាំ បាននិយាយថា «យើងទទួលបានពីមិត្តនិងដៃគូថ្មីរបស់យើង គឺវ៉េណេស៊ុយអេឡា
នូវប្រេងចំនួនជាង៨០លានបារ៉ែល។ មិនតែប៉ុណ្ណោះ ការផលិតប្រេងរបស់អាមេរិក
បានកើនឡើងជាង៦០០ ០០០បារ៉ែលក្នុងមួយថ្ងៃ»។
សូមជម្រាបថា លោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិក
បើកប្រតិបត្តិការវាយប្រហារវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនលោក Maduro
កាលពីដើមខែមករាកន្លងទៅ ហើយតាំងពីពេលនោះមក
បានបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសវ៉េណេស៊ុយអេឡា
ដើម្បីព្យាយាមជំរុញការផលិតប្រេងឡើងវិញ។ លោក Maduro និងភរិយា
ឥឡូវកំពុងស្ថិតក្រោមការឃុំឃាំងនៅសហរដ្ឋអាមេរិក
ដើម្បីរង់ចាំការកាត់ទោសក្រោមការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕ (AFP)

Post a Comment