កងរាជអាវុធហត្ថខេត្តកែប ប្តេជ្ញាពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងទិសដៅការងារឆ្នាំ២០២៦

អត្ថបទ៖ ទ្រី ហៀន

​ខេត្តកែប៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ មេបញ្ជាការក្រុង-ស្រុក កងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន និងនាយទាហានរងជាច្រើនរូបទៀត។

​ក្នុងឱកាសនោះ លោកមេបញ្ជាការបានធ្វើការផ្សព្វផ្សាយនូវរបាយការណ៍ស្តីពីសមិទ្ធផលសំខាន់ៗដែលអង្គភាពសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ។ ទន្ទឹមនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង លោកឧត្តមសេនីយ៍ត្រី ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងទិសដៅការងារយ៉ាងច្បាស់លាស់សម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ បង្ក្រាបបទល្មើស និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកែបឱ្យកាន់តែរឹងមាំ៕









Powered by Blogger.