លោក ត្រាំ ច្រានចោលសំណើរបស់លោក ពូទីន ដែលចង់បន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈបានច្រានចោលសំណើមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីបន្តសុពលភាព ដោយស្ម័គ្រចិត្តលើសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ បន្ទាប់ពីសន្ធិសញ្ញាដែលដាក់កម្រិតលើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររវាងមហាអំណាចទាំង២ជាង២ទសវត្សរ៍មកនេះបាន ផុតកំណត់។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បាននិយាយថា «ជាជាងការបន្តសុពលភាព
New START...យើងគួរតែឱ្យអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មីមួយដែលល្អប្រសើរ
និងទំនើប ព្រមទាំងមានអាយុកាល យូរអង្វែងនៅពេលអនាគត»។
ការលើកឡើងរបស់លោក ត្រាំ
គឺជាការឆ្លើយតបទៅនឹងសំណើមួយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន
ដែលចង់ឱ្យភាគីទាំង២បន្តអនុវត្តតាមសន្ធិសញ្ញា New START រយៈពេល
១ឆ្នាំទៀត។ New START ជាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរចុងក្រោយគេបំផុតរបស់សហរដ្ឋអាមេរិក
និងរុស្ស៉ី។ ម្លោះហើយការផុតកំណត់នៃសន្ធិសញ្ញានេះកំពុងបង្កការព្រួយបារម្ភពីហានិភ័យ
នៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកកំពុងតានតឹង
និងពោរពេញដោយជម្លោះ។
សូមជម្រាបថា សន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ
New
START បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍
ខណៈមនុស្សមួយនៅក្នុងសហរដ្ឋអាមេរិកបាននិយាយថាសន្ធិសញ្ញានេះបានដាក់កំហិតលើ
សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឱ្យបានគ្រប់គ្រាន់ដើម្បីកំញើញចិន
និងរុស្ស៉ី៕ (Reuters)

Post a Comment