នាវាចម្បាំងអាម៉េរិក USS CINCINNATI (LCS 20) ចូលចតនៅមូលដ្ឋានសមុទ្ររាម
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងនេះនឹងបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។
ការមកដល់មូលដ្ឋានសមុទ្ររាមនេះ
ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា
ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។
នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន
មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ
ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ហើយដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ
នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការរង
មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។
ក្នុងឱកាសសំចតនៅសមុទ្រកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងអាមេរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នាផងដែរ ដើម្បីរឹតចំណងមេត្រីភាព៕



Post a Comment