រដ្ឋមន្ត្រីមហាផ្ទៃ ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប បន្ទាប់ពីល្មើសវិន័យនគរបាលជាតិ
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប បន្ទាប់ពីល្មើសវិន័យ នគរបាលជាតិកម្ពុជា។
នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប នោះ រួមមាន ៖
១- វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧៩១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារ បណ្តោះអាសន្ន ។
២- វរសេនីយ៍ត្រី ទិព្វ និទ្ធី អត្តលេខ៥៦៩៧២ ដកហូតតួនាទីមេបញ្ជាការរង រសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧០១ មកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។
៣- អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ដកហូតតួនាទីពីនាយរង ផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ ។
៤- អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ៧១៦០៩ ដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី ។
៥- ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ០២០៤៦ ត្រូវបានដកហូតមុខតំណែង ពីស្នងការរងទទួលការងារព្រំដែន នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ឱ្យមកជាមន្ត្រី។
៦- អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ អត្តលេខ ៩៥៧៥៣ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក៕





Post a Comment