ឆ្មក់បង្ក្រាបទីតាំងស្តុកឈើរបស់ឈ្មួញដុសស្លែមួយរូប ដោយរឹបអូសសន្លឹកទ្វារ និងឈើមិនទាន់កែច្នៃជាច្រើន
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុអ និងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការក្តៅគគុកចុះឆ្មក់បង្ក្រាបទីតាំងស្តុក និងកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែង ដែលគេស្គាល់ថាជារបស់ ឈ្មួញឈើដុសស្លែប្រចាំតំបន់ម្នាក់ មានទីតាំងស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយដកហូតបានសន្លឹកទ្វារ និងឈើមិនទាន់កែឆ្នៃជាច្រើន។
Post a Comment