កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់
ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» ដោយមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងប្រតិបត្តិករប្រមាណ ៣៥០ នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងបច្ចេកវិទ្យា។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, ការិយាល័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ទីក្រុងគីតាគ្យូស៊ូ, និងសមាគមធុរកិច្ចទឹកស្អាតក្រៅប្រទេសគីតាគ្យូស៊ូ ក្រោមការគាំទ្រពីស្ថានទូតជប៉ុន, ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, និងអង្គការ JICA៕








Post a Comment