ក្រសួងអប់រំ ប្រកាសបើកដំណើរការបង្រៀន និងរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សា ក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការបង្រៀន និងរៀន ឡើងវិញ សម្រាប់គ្រឹះស្ថានក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ តទៅ។

នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះសាលាបឋមសិក្សា ជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យ បន្ទាយមានឬទ្ធី (ស្រុកថ្មពួក) ពុំទាន់អាចដំណើរការបានទេ៕






 

Powered by Blogger.