បាក់រលំដងស្ទូចសំណង់មួយទៀត នៅជាយក្រុងបាងកក សម្លាប់មនុស្ស២នាក់
បាងកក៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦នេះ ប៉ូលិសនៃប្រទេសថៃ បានឱ្យដឹងថា មានហេតុការណ៍បាក់ដងស្ទូចសំណង់ នៅជាយទីក្រុងបាងកក ជាហេតុបណ្តាលឱ្យមនុស្ស២នាក់ បាត់បង់ជីវិត។
ហេតុការណ៍ខាងលើ
គឺកើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទហេតុរលំសន្ទូចការដ្ឋានសំណង់
សង្កត់លើរថភ្លើងដឹកអ្នកដំណើរ នៅឯខេត្ត Nakhon Ratchasima ផ្តាច់ជីវិតមនុស្សសរុប៣២នាក់៕ (AFP)



Post a Comment