ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំទទួលផែនការទប់ស្កាត់ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងលំហូរចូលជនបរទេស

អត្ថបទ៖ ជឹម ទូច 

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ​១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦​នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​រ​បាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំទទួលផែនការចាំបាច់ដើម្បីទប់ស្កាត់ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើការទប់ស្កាត់រាល់ការលំហូរចូលរបស់ជនបរទេស។ ទៅដល់លោកលោកស្រីស្នងការរង និងលោកប្រធានការិយា​ល័យនៅតាមបណ្តាផែនការិយាល័យជំនាញ។

 -ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកប្រធានការិយាល័យជំនាញ ព្រមទាំងលោកអធិការនគរ​បាលក្រុងស្រុកទាំងប្រាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំក្នុងឱកាសនោះផងដែរ។

 -ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនី​យ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ បើកកិច្ចប្រជុំនិងបានដាក់ផែន​ការចាំបាច់មួយចំនួនដូចខាងក្រោម÷

 -បង្កើតក្រុមការងារនិងសហការជាមួយក្រុមការ​ងាររបស់ថ្នាក់ជាតិ ដើម្បីបង្ការទប់សង្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆ​បោក​តាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើការទប់ស្កាត់រាល់ការលំហូរចូលរបស់ជនបរទេស សំដៅ​លើក​កម្ពស់សុវត្ថិភាព សន្តិសុខសម្រាប់ប្រជា​ពលរដ្ឋ។

  -លោកឧត្តមសេនីយ៍ទោ ស្នងការបានជំរុញដល់លោក លោកស្រីស្នងការរង និងមន្រ្តីនគរ​បាល លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំបង្កើននូវវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រ​ឆាំង​បទល្មើសអនឡាញ កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម។ 

 -ត្រូវលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។​

 -ត្រូវខិតខំបង្កើននូវការយកចិត្តទុកដាក់ ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នាទាំងអស់នេះគឺជាគោលការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការលោកបានជូន​ពរដល់កម្លាំងនគរបាលទាំងអស់សូមជួបប្រទះតែពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ​សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










Powered by Blogger.