សហរដ្ឋអាមេរិក ចាប់ផ្ដើមលក់ប្រេងវ៉េណេស៊ុយអេឡាជាផ្លូវការ
វ៉ាស៊ីនតោន៖ មន្ត្រីម្នាក់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៤ ខែមករាថាសហរដ្ឋអាមេរិកបានបិទបញ្ចប់ការលក់ប្រេងវ៉េណេស៊ុយអេឡដំបូងបំផុត ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ។
តាមមន្ត្រីខាងលើដដែល ការលក់ប្រេងបន្ថែមទៀតត្រូវបានរំពឹងថានឹងធ្វើឡើងនៅប៉ុន្មានថ្ងៃ
និងសប្ដាហ៍ខាងមុខ។ ជាច្រើនថ្ងៃមកនេះ
ពោលចាប់តាំងពីសហរដ្ឋអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា
និងចាប់ខ្លួនប្រធានាធិបតីនៃប្រទេសនេះ លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីដើមខែមករា
លោកប្រធានាធិបតី ដូណាល់ ត្រាំបានបញ្ជាក់ច្បាស់ៗថាលោកមានគម្រោងបូមយកប្រេងបម្រុងដ៏មហាសាលរបស់
វ៉េណេស៊ុយអេឡា។
លោក ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន
បាននិយាយថាឧស្សាហកម្មប្រេងអាមេរិកនឹងបោះទុនវិនិយោគ ១០០ពាន់ លានដុល្លា
ដើម្បីស្ថាបនាវិស័យប្រេងរបស់វ៉េណេស៊ុយអេឡាឡើងវិញ។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោក ត្រាំ
ក៏មានផែនការប្រើប្រាស់ប្រេងវ៉េណេស៊ុយអេឡាជាប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ ខណៈលោក
ត្រាំ ទទូចថាប្រជាជនអាមេរិក និងវ៉េណេស៊ុយអេឡានឹងទទួលបាន
ផលចំណេញពីការលក់ប្រេងទាំងនោះ៕ (CNN)

Post a Comment