រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌូនេស៊ី ផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ
ហ្វីលីពីន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅកោះសេប៊ូ។
រដ្ឋមន្ត្រីការបរទេសទាំងពីរទន្ទឹងរង់ចាំក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៦
នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ី
ដែលគ្រោងនឹងរៀបចំឡើងទៅក្នុងឆ្នាំនេះ នៅប្រទេសឥណ្ឌូណេស៊ី
ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លើសពីទំនាក់ទំនងទ្វេភាគី
រដ្ឋមន្ត្រីការបរទេសទាំងពីរថែមទាំងបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់
និងអន្តរជាតិសំខាន់ៗដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងតំបន់៕




Post a Comment