ប្រធានកតិ្តយសសមាគមនារីខេត្តកំពតបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកពលរដ្ឋណាម្នាក់ចោលឡេីយ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតបានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗចំនួន ៦៨៦គ្រួសារ ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួនក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វេីឡេីងក្នុងបរិវេណសាលាស្រុកបន្ទាយមាស។
មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តយសសមាគមនារីខេត្តកំពតបានគូសបញ្ជាក់ថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សុខមាលភាពប្រជាលរដ្ឋត្រូវបានគិតគូជានិច្ច ហេីយការខ្វះខាតរបស់ពលរដ្ឋត្រូវបានដោះស្រាយភ្លាមៗ និងទាន់ពេលវេលា។ លោកជំទាវបានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចនៅតែបន្តគិតគូកាន់តែខ្លាំងថែមទៀត ដោយបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់ដល់អាជ្ញាធរគ្របលំដាប់ថ្នាក់ ឱ្យចុះដល់មូលដ្ឋានផ្ទាល់ដេីម្បីពិនិត្យ និងដោះស្រាយរាល់តម្តូវការ និងការខ្វះខាតរបស់ប្រជាលរដ្ឋក្នុងមូលដ្ឋានខ្លួន។ ជាក់ស្តែងពេលនេះ ក្រោយមានការប៉ះទង្គចរវាងកម្ពុជា និងថៃ បានធ្វេីឱ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅធ្វេីការនៅតាមខេត្តជាប់ព្រំដែនភៀសសឹកមកកាន់លំនៅឋាន និងផ្ទះរបស់បងប្អូនតាមស្រុកនានាក្នុងខេត្ត ហេីយបងប្អូនភៀសសឹកទាំងអស់ត្រូវបានគិតគូជានិច្ច ដោយមិនដែលទុកចោល ឬទុកឱ្យបងប្អូនជួបការលំបាកឡេីយ។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសមាគមនារីខេត្តកំពត ក៏បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ផងដែរ។ លោកជំទាវ ក៏បានលេីកទឹកចិត្តដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អប្រសេីរដេីម្បីត្រៀមវិលត្រឡប់ទៅកាន់ទីលំនៅដេីមវិញក្នុងពេលឆាប់ៗនេះ ពិសេសត្រូវជឿទុកចិត្តលេីប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ចប់ការប៉ះទង្គិចរវាងកម្ពុជា និងថៃដោយសន្តិវិធី៕













Post a Comment