ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល សម្រាប់ថវិកាជាតិបានជាង ៣.៥ពាន់លានដុល្លារ កើនឡើង៣%
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ឬប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង៣ ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
របាយការណ៍នៃការប្រមូលចំណូលពន្ធដារឆ្នាំ២០២៥
ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ
ប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ
ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (Tax Tower) ដែលស្ថិតនៅតំបន់ជ្រោយចង្វារ។
សូមជម្រាបថា
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា
មានគម្រោងប្រមូលចំណូលពីពន្ធដារឱ្យបានចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤
ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥៕

Post a Comment