សម្តេចតេជោ ស្នើឱ្យកូរ៉េខាងត្បូង ចែករំលែកព័ត៌មានទាក់ទងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូងនៅកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសូមឲ្យកូរ៉េខាងត្បូងផ្តល់ព័ត៌មានទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូង នៅខេត្តកំពត ប្រទេសកម្ពុជា នាពេលកន្លងទៅ ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
ការស្នើរបស់សម្តេចតេជោ
បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា
ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
អ្នកនាំពាក្យព្រឹទ្ធសភា
បានបញ្ជាក់យ៉ាងដូច្នេះ «(សម្តេចតេជោ បានលើកឡើងថា) ថៃ
និងកូរ៉េខាងត្បូង មានទំនាក់ទំនងគ្នាល្អ នៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ
ម្ល៉ោះហើយសម្តេចចង់ឲ្យភាគីកូរ៉េខាងត្បូង សហការជាមួយថៃ
ចែករំលែកព័ត៌មានទាក់ទងទៅនឹងការសម្លាប់និស្សិតកូរ៉េខាងត្បូង
នៅក្នុងទឹកដីប្រទេសកម្ពុជា ប៉ុន្តែឧក្រិដ្ឋជននោះត្រូវបានចាប់ខ្លួន
នៅក្នុងទឹកដីប្រទេសថៃ»។
សូមជម្រាបថា
សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ
ជានិស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ២០២៥។ បន្ទាប់ពីការធ្វើកោសល្យវិច័យបឋមរកឃើញថា
សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម
ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ៕






Post a Comment