កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅអេមីរ៉ាតអារ៉ាប់រួម
ស្វ៊ីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អេមីរ៉ាតអារ៉ាប់រួមនឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំត្រីភាគីស្ដីពីសង្រ្គាមអ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះជាមួយក្រុមមន្ត្រីអ៊ុយក្រែន អាមេរិក និងរុស្ស៉ី។
លោក
ហ្សេលេនស្គីមិនបានបញ្ជាក់លម្អិតពីទម្រង់នៃកិច្ចប្រជុំ
ឬក៏ថាតើក្រុមមន្ត្រីអ៊ុយក្រែន និងរុស្ស៉ីនឹងជួបចរចាគ្នាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ? ខណៈការិយាល័យរបស់លោកក៏មិនបានឆ្លើយតបទៅនឹងការស្នើសុំ
ការអត្ថាធិប្បាយនោះដែរ។ នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក
ក្នុងទីក្រុង Davos ប្រទេសស្វ៊ីសកាលពីថ្ងៃព្រហស្បតិ៍ ទី២២
ខែមករា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថាវានឹងក្លាយជា
កិច្ចប្រជុំត្រីភាគីជាលើកដំបូង នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កិច្ចប្រជុំនេះអាចធ្វើឡើងនៅថ្ងៃស្អែក ឬថ្ងៃខានស្អែក។
បើតាមលោក ហ្សេលេនស្គី
ប្រតិភូអ៊ុយក្រែននឹងដឹកនាំដោយប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ លោក Rustem
Umerov។ អេមីរ៉ាតអារ៉ាប់រួម បានជួយសម្របសម្រួលរវាងទីក្រុងមូស្គូ
និងទីក្រុងកៀវ
ចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មកម្ល៉េះក្នុងនោះជាពិសេសគឺការសម្របសម្រួលឱ្យមានការដោះដូរឈ្លើយសឹក៕ (AFP)

Post a Comment