លោក ត្រាំ អញ្ជើញលោក ពូទីន ចូលរួមក្រុមប្រឹក្សាសន្តិភាព ដើម្បីដោះស្រាយជម្លោះសកល
មូស្គូ៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានទទួលការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលមានគោលដៅដោះស្រាយជម្លោះនានាជុំវិញពិភពលោក រួមទាំងការគ្រប់គ្រង និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សាផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី
ប៉េស្កូវ បានប្រាប់អ្នកកាសែតថា «លោកប្រធានាធិបតី ពូទីន
ក៏ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ»។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា
រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោនអំពីសំណើនេះ
មុននឹងសម្រេចចិត្តថាតើលោក ពូទីន នឹងចូលរួមឬអត់។
សូមជម្រាបថា សេតវិមានបានទាក់ទងទៅកាន់មេដឹកនាំ
និងឥស្សរជនសំខាន់ៗជុំវិញពិភពលោក ដើម្បីចូលរួមក្នុងក្រុមប្រឹក្សានេះ
ដែលដឹកនាំដោយប្រធានាធិបតីអាមេរិកផ្ទាល់។ កន្លងមក លោក ពូទីន ធ្លាប់បានសរសើរលោក
ត្រាំ
ថាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយវិបត្តិស្មុគស្មាញដែលអូសបន្លាយរាប់ទសវត្សរ៍
ដូចជាវិបត្តិ ហ្គាហ្សានេះ៕ (AFP)

Post a Comment