ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបើកវគ្គបំប៉នស្តីពីនីតិវិធីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកផែនការងារចរាចរណ៍ បានអញ្ជើញបើកវគ្គបំប៉នស្តីពី នីតិវិធីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
វគ្គបំប៉ននេះ មានគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកច្បាប់ និងជំនាញអនុវត្តន៍ជាក់ស្តែង ដល់កម្លាំងនគរបាលចរាចរណ៍ ដើម្បីធានាឱ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ មានវិជ្ជាជីវៈ និងស្របតាមគោលការណ៍នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ចាន់ ទិត្យ បានផ្តល់អនុសាសន៍សំខាន់ៗ ដោយលើកទឹកចិត្តឱ្យកម្លាំងនគរបាលទាំងអស់ បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ និងគោរពសិទ្ធិប្រជាពលរដ្ឋ ព្រមទាំងជំរុញការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពលើដងផ្លូវ។
ការរៀបចំវគ្គបំប៉ននេះ បង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនគរបាលខេត្តមណ្ឌលគិរី ក្នុងការពង្រឹងគុណភាពការងារផែនចរាចរណ៍ និងការរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕




Post a Comment