ក្រសួងការបរទេសចិន៖ ប្រទេសចិន និងកម្ពុជាទទួលបានលទ្ធផលយ៉ាងលេខធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន

បរទេស៖ ថ្ងៃទី១៩ ខែមករា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន។មានអ្នកសារព័ត៌មានបានលើកសំណួរស្តីពីស្ថានការណ៍នៅកម្ពុជា។

លោកGuo Jiakunបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិនក្រៅប្រទេស។មួយរយៈពេលកន្លងមកនេះ ប្រទេសចិននិងកម្ពុជាបានសហការគ្នាយ៉ាងសកម្ម និងទទួលបានលទ្ធផលយ៉ាងលេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយភាគីកម្ពុជាដើម្បីអនុវត្តការងារពាក់ព័ន្ធ៕



Powered by Blogger.