ក្រសួងបរិស្ថានជំរុញសកម្មភាពបណ្តុះកូនឈើនិងដាំបន្លែ ចូលរួមក្នុងចលនា«យើងរួមគ្នាដើម្បីជាតិ!» របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ខេត្តកំពង់ស្ពឺ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកឱរ៉ាល់ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង លើការដាំដុះកូនឈើ និងដាំបន្លែ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងភូមិត្រពាំងឈ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឬទ្ធិកម្ពុជា យុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។
លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាកម្មវិធិនេះរៀបចំឡើងដោយ មានការណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងស្មារតីបណ្តុះ«ពន្លកបៃតង» ជំរុញការដាំដុះកូនឈើ និងបន្លែនៅតាមមូលដ្ឋាន ជួយបង្កើនគម្របបៃតង នៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា និងនៅតាមព្រៃសហគមន៍តំបន់ការពារធម្មជាតិ។ កម្មវិធីនេះ បានរៀបចំឱ្យបទបង្ហាញពីមន្រ្តីជំនាញ ពីរបៀបបណ្តុះ ការថែទាំកូនឈើនិងបន្លែបង្ការ ឲ្យបានរីលូតលាស់ល្អ សម្រាប់តម្រូវការក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា ជួយដល់សមរភូមិមុខ។











Post a Comment