ចិន ថានឹងប្រយុទ្ធរហូតដល់ទីបំផុត ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
ប៉េកាំង៖ ចិន នៅថ្ងៃអង្គារ ទី១៤ ខែតុលា បាននិយាយថាត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរហូតដល់ទីបំផុត នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថានឹងដំឡើងពន្ធបន្ថែម ១០០ភាគរយលើមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោកមួយនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន
បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមពន្ធគយ
និងសង្រ្គាមពាណិជ្ជកម្ម ជំហររបស់ចិននៅតែដដែល មិនមានការប្រែប្រួលឡើយ។
ពោលប្រសិនបើអ្នក (សហរដ្ឋអាមេរិក) ចង់ប្រយុទ្ធគ្នា យើងនឹងកំដររហូតដល់ទីបំផុត។
តែប្រសិនបើអ្នកចង់ចរចា នោះទ្វាររបស់យើងនឹងបើក ចំហជានិច្ច»។
សូមជម្រាបថា
ការព្រួយបារម្ភផ្ទុះឡើងជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅថាសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង២
នឹងវិវត្តន៍កាន់តែអាក្រក់ឡើងៗ ក្រោយលោក ត្រាំ ប្រកាសយកពន្ធគយបន្ថែម
១០០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីចិន៕ (ប្រភព៖ AFP)

Post a Comment