លោក អូន ខន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការរៀបចំដែនដី ច្បាប់សំណង់ និងលំនៅដ្ឋានក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំដែនដី ច្បាប់សំណង់ និងលំនៅដ្ឋានក្នុងភូមិសាស្ត្រស្រុក ជូនដល់ លោក លោកស្រី មេឃុំ មេភូមិ និងបងប្អូនក្រុមជាងសំណង់។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក ម៉ុក សាយសុវណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត និងមានសមាសភាពចូលរួមសរុបចំនួន ១៣០នាក់៕



Post a Comment