អ៊ីស្រាអែល ប្រកាសពីជ័យជម្នះក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស នៅហ្កាហ្សា
ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បានប្រកាសពីជ័យជម្នះនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស ខណៈចលនាតស៊ូប៉ាឡេស្ទីនមួយនេះត្រៀមដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិត ដែលជាជំហានដ៏សំខាន់មួយក្នុងផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្មានម៉ោងមុននឹងរូបលោកត្រូវដឹកនាំ កិច្ចប្រជុំកំពូលសន្តិភាពមួយនៅអេហ្ស៉ីប។
ក្រុមហាម៉ាសត្រូវបានរំពឹងថានឹងចាប់ផ្ដើមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅព្រឹកថ្ងៃចន្ទនេះ
(ម៉ោងក្នុងតំបន់) ហើយលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅដល់អ៊ីស្រាអែល ក្នុងថ្ងៃដដែល
ដើម្បីថ្លែងសុន្ទរកថាទៅការសភាអ៉ីស្រាអែល មុននឹងបន្តដំណើរឆ្ពោះទៅកាន់អេហ្ស៉ីបចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពហ្កាហ្សា
ជាមួយមេដឹកនាំពិភពលោកជាច្រើនរូប។
នៅក្រោមផែនការហ្កាហ្សារបស់លោក ត្រាំ
នៅពេលដែលក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិតទាំង ២០នាក់ នោះអ៊ីស្រាអែលក៏នឹងត្រូវដោះលែងជនជាតិប៉ាឡេស្ទីនជាង
២០០០នាក់ ដែលកំពុងជាប់ឃុំនៅអ៊ីស្រាអែលផងដែរ។ ក៏ប៉ុន្តែ វានៅតែមានបញ្ហាមួយចំនួន
ក្នុងនោះក្រុមហាម៉ាសបានទទូចឱ្យអ៊ីស្រាអែលបញ្ចូលមេដឹកនាំជាន់ខ្ពស់ប៉ាឡេស្ទីនមួយចំនួនទៅក្នុង
បញ្ជីឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវដោះលែង។ តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
Benjamin
Netanyahu បានប្រកាសពីជ័យជម្នះរបស់អ៊ីស្រាអែលលើហាម៉ាស។ «យើងសម្រេចបានជ័យជម្នះដ៏អស្ចារ្យ...ប៉ុន្តែក្នុងពេលជាមួយគ្នា
ខ្ញុំត្រូវតែប្រាប់អ្នកទាំងអស់គ្នាថាការប្រយុទ្ធនៅមិនទាន់បញ្ចប់នៅឡើយទេ»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu៕ (ប្រភព៖ AFP)

Post a Comment