ត្រាំ ប្រកាសថាសង្រ្គាមហ្កាហ្សាបានបិទបញ្ចប់ហើយ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសង្រ្គាមនៅហ្កាហ្សាបានបិទបញ្ចប់ហើយ ហើយតំបន់មជ្ឈិមបូព៌ាកំពុងត្រឡប់ទៅរកភាពប្រក្រតី ខណៈ រូបលោកចេញដំណើរឆ្ពោះទៅកាន់អ៊ីស្រាអែល ជាមួយការទន្ទឹងរង់ចាំក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងចូលរួមកិច្ចប្រជុំកំពូលនៅអេហ្ស៉ីបដើម្បីពិភាក្សាពីការបោះ ជំហានបន្ទាប់ទៅរកសនិ្តភាព។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air
Force One អំឡុងត្រៀមចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ
ទី១២ ខែតុលា លោក ត្រាំ បានប្រកាសថា «សង្រ្គាមបានបិទបញ្ចប់ហើយ»។ នៅពេលត្រូវបានសាកសួរពីអនាគតសម្រាប់តំបន់មជ្ឈិមបូព៌ា លោក ត្រាំ បានឆ្លើយថា
«ខ្ញុំគិតថាវាកំពុងត្រឡប់ទៅ រកភាពប្រក្រតី»។
សូមជម្រាបថា បទឈប់បាញ់មួយរវាងអ៊ីស្រាអែល
និងហាម៉ាស បានចូលជាធរមាន
ហើយក្រុមហាម៉ាសត្រូវបានរំពឹងថានឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិតទាំង
២០នាក់ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលានេះ។ ប្រជាជនប៉ាឡេស្ទីនវិញបានធ្វើដំណើរត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ
ទាំងនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុងហ្កាហ្សាផងដែរ៕ (ប្រភព៖ Reuters)

Post a Comment