ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ឱ្យអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក
ហ្ស៊េរុយសាឡិម៖ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ២០នាក់ចុងក្រោយដែលនៅរស់រានមានជីវិតកាលពីថ្ងៃចន្ទ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា
ខ្លួនបានទទួលចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានបញ្ជាក់ថានៅរស់
បន្ទាប់ពីការផ្ទេរដោយកាកបាទក្រហម។ ការដោះលែងនេះបាននាំឱ្យមានការអបអរសាទរ
និងស្រែកយំដោយក្តីរំភើបពីប្រជាជនរាប់ពាន់នាក់ដែលកំពុងរង់ចាំនៅទីលាន «Hostage
Square» ក្នុងទីក្រុងតែលអាវីវ (Tel Aviv)។
ស្របពេលជាមួយគ្នានេះដែរ
អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងដោយអ៊ីស្រាអែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ
ក៏បានការធ្វើដំណើរទៅដល់តំបន់ហ្កាហ្សា និងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលវិញផងដែរ៕ (ប្រភព៖ Reuters)

Post a Comment