អភិបាលខេត្តកំពត ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយសំខាន់ នៃការងារអភិបាលកិច្ចល្អ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តាមបទពិសោធន៍នៃការដឹកនាំជាអភិបាលខេត្តកំពត ដើម្បីម្រេចការងារអភិបាលកិច្ចល្អ ប្រតិបត្តិករច្បាប់ និងគោលនយោបាយរដ្ឋ ត្រូវមានទិសដៅច្បាស់លាស់ មានភាពថ្លៃថ្នូរ សហការជាក្រុម និងផ្តោតលើផលប្រយោជន៍ពលរដ្ឋជាធំ។ ហើយការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ជាផ្នែកសំខាន់ណាស់ដែលអាចជួយធ្វើពលរដ្ឋក្នុងមូលដ្ឋាន មានភាពកក់ត្តៅ និងជឿជាក់លើ រាជរដ្ឋាភិបាល ។
នៅក្នុងបឋកថាស្វាគមន៍ ដំណើរទស្សនកិច្ចសិក្សា
កម្មសិក្សាការីវគ្គវិក្រិតការ មន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ ឆ្នាំ២០២៥
ក្រោមប្រធានបទ “ការអនុវត្តគោល នយោបាយអភិបាលកិច្ចល្អ ក្នុងរដ្ឋបាលខេត្តកំពត”
ដែលបានធ្វើឡើងនៅសាលសន្និសិទបូកគោ ខេត្តកំពត នៅថ្ងៃទី ១៧ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត
ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញអំពីគន្លិះ នៃដឹកនាំ ផែនការយុទ្ធសាស្ត្រ
វិធីសាស្ត្រ និងការសម្របសម្រួលដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់
របស់ប្រជាពលរដ្ឋនៅលើវិស័យផ្សេងៗ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា
តាមបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការដឹកនាំនៅខេត្តកំពតនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ដោយប្រើយន្តការច្បាប់ និងយន្តការ គ្រួសារតែមួយ ធ្វើឲ្យពលរដ្ឋ
មានភាពកក់ក្តៅក្នុងចិត្ត អបអរសាទរ គោរពស្រឡាញ់ និងគាំទ្ររាជរដ្ឋាភិបាលកាន់តែខ្លាំង
។ ក្រៅពីនោះ មានការងារបន្ទាប់បន្សំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន
ទើបធ្វើឲ្យខេត្តកំពត មានភាពលេចធ្លោ លើការងារអភិបាលកិច្ចល្អ ។
សូមជម្រាបជូនថា តាមរយៈវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
បានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទចំនួន ៣១៥០ករណី៕







Post a Comment