កម្ពុជា-វៀតណាម ឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រ​តិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ប្រចាំឆមាសទី១

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ គណ:​ប្រតិភូនៃស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​កា​រ​នគរ​បាលខេត្តមណ្ឌលគិរី ជាប្រធានគណ:​ប្រតិភូ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រីឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរបានដឹកនាំគណ:​ប្រតិ​ភូ អញ្ជើញចូល​រួម​ក្នុងកិច្ចប្រ​ជុំ កិច្ចសហ​ប្រតិ​បត្តិការ រក្សាសន្តិសុខ សណ្ដាប់​ធ្នាប់នៅតាមតំប​ន់​ព្រំដែន ប្រ​ចាំឆមាសទី១​ឆ្នាំ២០២៥ និងលើក​ទិ​សដៅកិច្ចសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០​២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី  (កម្ពុជា) ជាមួយស្នង​ការដ្ឋាននគរ​បាល​ខេត្តឡឹមដុង សាធារណរដ្ឋ​សង្គមនិ​យម​(វៀតណាម)។ 

ប្រតិភូអមដំណើរដោយលោក លោកស្រីស្នង​ការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ​៣០៣ លោកអធិការស្រុកពេជ្រាដានិងស្រុកអូររាំង ព្រមទាំងសមាជិគប្រតិភូអមដំណើរជាច្រើនរូបទៀត។  ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេ​នីយ៍ត្រី ត្រឿង មិញឌឿង ស្នង​កា​រ​នគរបាល ខេត្ត​ឡឹមដុង ប្រធានប្រតិភូព្រមទាំងសមាជិគ នៃសាធា​រណរ​ដ្ឋសង្គម​និយម វៀតណាម​។​

ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រ​តិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ​២០២៥ និងលើកទិសដៅកិច្ចសហប្រ​តិបត្តិការ ឆមាសទី២ ឆ្នាំ​២០​២៥ ព្រម​ទាំងបានជូនកាដូរ អនុស្សាវ​រីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទ្ធស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរនៃប្រទេសទាំងពីរ៕









Powered by Blogger.