អាមេរិកប្រាប់ UN ថាលោក ត្រាំ ចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានមុនថ្ងៃទី៨ ខែសីហា
បរទេស៖ សហរដ្ឋអាមេរិកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងមួយ ដើម្បីបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ឱ្យបានមុនថ្ងៃទី៨ ខែសីហា។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិក
លោក John Kelley បានប្រាប់សមាជិក UNSC ទាំង១៥ប្រទេស ដូច្នេះថា «ទាំងរុស្ស៉ី
និងអ៊ុយក្រែនត្រូវតែចរចាបទឈប់បាញ់ និងសន្តិភាពយូរអង្វែង។ នេះគឺជា
ពេលដើម្បីចុះកិច្ចព្រមព្រៀងមួយ។ លោកប្រធានាធិបតី ត្រាំ
បានបញ្ជាក់យ៉ាងច្បាស់ថាកិច្ចព្រមព្រៀងត្រូវតែធ្វើឡើងឱ្យបានមុនថ្ងៃទី៨ ខែសីហា។
សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការអនុវត្ត វិធានការបន្ថែមដើម្បីធានាសន្តិភាព»។
លោក ត្រាំ
បាននិយាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមអនុវត្តការយកពន្ធគយ
និងវិធានការដទៃទៀតប្រឆាំងនឹងរុស្ស៉ី ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃអង្គារ
ប្រសិនបើទីក្រុងមូស្គូមិនបង្កើតភាពរីកចម្រើនឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនទេនោះ។
ទីក្រុងកៀវ និងទីក្រុងមូស្គូ បានរៀបចំកិច្ចចរចាចំនួន៣លើករួចមកហើយ នៅក្នុង ទីក្រុង Istanbul ប្រទេសតួកគីយ៉េ ក្នុងឆ្នាំនេះ
ដែលសម្រេចបានលទ្ធផលមួយចំនួនដូចជាការដោះដូរឈ្លើយសឹក និងសាកសពទាហាន
ប៉ុន្តែមិនមានជោគជ័យធំដុំអ្វីឡើយ៕ (ប្រភព៖ Reuters)
Post a Comment