ក្រុមអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុ នាំយកស្បៀង និងថវិកាសប្បុរសជនក្នុងខេត្តជូនកងទ័ព និងជនភៀសសឹក

អត្ថបទ៖ ទឹង សុភាព 

ខេត្តព្រះសីហនុ៖ ដោយក្តីស្រលាញ់ និង គាំទ្រឲ្យកំលាំងចិត្ត កងទ័ពការពារជាតិមាតុភូមិ សប្បុរសជន ក្នុងខេត្តព្រះសីហនុ រួមគ្នាក្នុងនាមជួរក្រោយ តាមរយៈភ្នាក់ងារសារព័ត៌មានក្នុងខេត្តព្រះសីហនុ បាននាំយកស្បៀង និង ថវិកាមួយចំនួនជូនកងទ័ព មេបញ្ជាការកាំភ្លើងធំ សេនាតូច ការពារព្រំដែន អាវុធហត្ថ អគ្គីភ័យ និងជនភៀសសឹក។

     បន្ទាប់ពីភ្នាក់ងារអ្នកយកព័ត៌មានប្រចាំខេត្តព្រះសីហនុ ទទួលស្បៀងពីបងប្អូនសប្បុរសជន ក្នុងខេត្តព្រះសីហនុចំនួន៣ថ្ងៃ រួមគ្នាដើម្បីគាំទ្រ និងលើកទឹកចិត្តកងទ័ពជួរមុខ និងយល់ច្បាស់ពីតម្លៃ នៃការលះបង់ និង នាំមកនូវសន្តិភាព ដែលជាការដឹងគុណ និង អរគុណចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ា ណែត និង កងទ័ពជួរមុខ និងដោយមានការព្រួយបារម្មណ៍ និង លើកទឹកចិត្តគាំពីជួរក្រោយ សុប្បរសជន បាននាំគ្នាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និង ថវិការមួយចំនួន ចែកជូនដល់កងទ័ព នៅសមរភូមិមុខ និងចែកជូនដល់បងប្អូនដែលភៀសសឹក ចេញពីលំនៅឋាន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បន្ទាប់ពីមានការផ្ទុះអាវុធដាក់គ្នានៅតាមខ្សែបន្ទាត់ព្រំដែន ទិសប្រាសាទតាមាន់ធំ ថ្មដូនប្រាសាទតាក្របី រយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ។

     សូមបញ្ជាក់ផងដែរនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា អំណោយដែលក្រុមការងារបានយកមកផ្តល់ជូនបងប្អូន ដែលភៀសសឹក និងកងទ័ពឈរជើងនៅជួរមុខគឺដោយមានការចូលរួមពីសប្បុរសជនជាច្រើននាក់ ក្នុងនាមជាខ្មែរតែមួយ ដោយបាននាំគ្នាវេចខ្ចប់និងបានដឹកជញ្ជូនតាមរថយន្ត ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យដើម្បីផ្ដល់ជូនទៅដល់បងប្អូនដែលភៀសសឹកនៅតាមទីវត្តអារាម ជាទីកន្លែងមានសុត្ថិភាព ដែលរៀបចំឡើងដោយរាជរដ្ធាភិបាលកម្ពុជា។ 

ការផ្តល់អំណោយនេះគឺជាការលើកទឹកចិត្តទៅដល់បងប្អូនកងទ័ពនៅសមរភូមិ និងជួយដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹកក្នុងពេលដែលមានការផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងអំឡុងចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងមក។ហើយអំណោយទាំងនេះគឺជា ការ ផ្ដើមចេញពី បេះដូងខ្មែរជួយខ្មែរទោះបី ពួកខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយតែមានចិត្តនឹករលឹកទៅដល់បងប្អូនដែលនៅជួរមុខជាពិសេសបងប្អូនកងទ័ពដែលមានឈាមជ័រជាខ្មែរហើយលះបង់ អាយុជីវិតលើកដៃបាញ់តតាំងជាមួយសត្រូវដើម្បីការពារជាតិមាតុភូមិយកជ័យជម្នះ ទៅលើសត្រូវឈ្លានពាន ដោយមិនខ្លាចបាត់បង់ជីវិតសូម្បីតែមួយមីលីម៉ែត្រឡើយ។ 

       សូមជម្រាបផងដែរថា អំណោយមនុស្សធម៌ ដែលនាំមកពីខេត្តព្រះសុីហនុឆ្ពោះមកកាន់ខេត្តឧត្តរមានជ័យ នេះដែរគឺបានផ្ដល់ជូនកងទ័ព ដែលឈរជើងជួរមុខ កងកម្លាំង អាវុធហត្ថ ប៉ូលiស និងបងប្អូនដែលភៀសសឹក ចេញពីលំនៅឋានដោយជាក់ស្ដែងក្រោយពីស្ងប់ស្ងាត់ ស្នូរគ្រាប់កាំភ្លើងបាញ់ផ្លោងចេញពីព្រំដែនទើបតែបាន៣ថ្ងៃក៏ដោយ បងប្អូនប្រជាពលរដ្ឋមិនទាន់បាន វិលត្រឡប់ទៅលំនៅឋានដូចដើមនោះទេនៅតែមាន ការរស់នៅជាបណ្ដោះអាសន្ននៅតាមបរិវេណទីវត្តអារាម នីមួយៗរាប់សិប ពាន់គ្រួសារ រាប់ម៉ឺននាក់មកទល់ពេលនេះពួកគាត់នៅតែបន្តរស់នៅកន្លែងដែលមានសុវត្ថិភាពដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជានឹងមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តឧត្តរមានជ័យនិងអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៅមើលការខុសត្រូវ រាល់ការហូបចុក មានគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង លុះត្រាតែមានស្ថានភាពស្ងប់ស្ងាត់ទើបអាចទៅរស់នៅក្នុងលំនៅឋានវិញ ៕








Powered by Blogger.