អាមេរិក ដាក់ផែនការឱ្យ Hezbollah រំសាយអាវុធ អ៊ីស្រាអែលដកកងទ័ពចេញពីលីបង់
បេរូត៖ តាមរបៀបវារៈនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលីបង់ ដែល Reuters ទទួលបាន សហរដ្ឋអាមេរិកបានដាក់ផែនការឱ្យលីបង់ ដោយចង់ឃើញមានការរំសាយអាវុធរបស់ក្រុម Hezbollah នៅដំណាច់ឆ្នាំ ២០២៥ និងការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅលើទឹកដីលីបង់។
ផែនការដែលដាក់ជូនដោយបេសកជនប្រចាំតំបន់របស់ លោក
ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក គូសបញ្ជាក់ពីជំហានល្អិតល្អន់
ដើម្បីបន្សាបឥទ្ធិពលក្រុម Hezbollah។ ក្រៅពីនេះ
ក៏ចង់ឱ្យមានការដកទ័ពអ៉ីស្រាអែលចេញពីទីតាំងទាំង ៥នៅភាគខាងត្បូងលីបង់ ការដោះស្រាយបញ្ហាអ្នកទោសតាមរយៈការចរចាដោយប្រយោល
និងការបោះបង្គោលព្រំដែនចុងក្រោយ រវាងលីបង់ជាមួយអ៉ីស្រាអែល និងស៉ីរីផងដែរ។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Paul
Morcos បានឱ្យដឹងថា រដ្ឋាភិបាលយល់ស្របនឹងផែនការរបស់សហរដ្ឋអាមេរិក
ប៉ុន្តែមិនទាំងស្រុងទេ។ លោកបញ្ជាក់ថា «ការពិភាក្សា
និងសម្រេចចិត្តរបស់យើង គឺកំណត់លើគោលបំណងនៃផែនកានោះ»។
សូមជម្រាបថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលលីបង់
ប្រកាន់យកជំហរប្រុងប្រយ័ត្នបំផុត
ដោយគាំទ្រតែគោលដៅដែលមានចែងនៅក្នុងផែនការរបស់សហរដ្ឋអាមេរិក តែមិននិយាយពីការកំណត់ពេល
ឬយន្តការអនុវត្តឡើយ៕
Post a Comment