ប្រជាជនថៃ កំពុងរងទុក្ខវេទនាដោយគ្រោះទឹកជំនន់ ខណៈមនុស្សច្រើននាក់ត្រូវជម្លៀស

បាងកកខេត្ត Chiang Rai និង Phrae នៅប្រទេសថៃ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ដ៏កាចសាហាវ បណ្តាលឲ្យជន់លិចសហគមន៍និងដីកសិកម្ម បង្កទុក្ខវេទនាដល់ប្រជាជន។

តាមរយៈរូបភាពផ្កាយរណបដែលថតដោយទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (GISTDA) កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ គេឃើញថា តំបន់ភាគច្រើននៃខេត្តទាំងពីរ ហាក់ប្រែក្លាយទៅជាទន្លេ ព្រោះតែត្រូវគ្របដណ្តប់ដោយទឹកជំនន់។

ចំណែកនៅខេត្ត Tak ឯណោះវិញ ស្ថានភាពទឹកជំនន់នៅតែមិនទាន់ធូរស្រាល ពោលកន្លែងខ្លះកម្ពស់ទឹកឈានដល់២ម៉ែត្រ ហើយក៏មានការជម្លៀសពលរដ្ឋជាច្រើននាក់រួចហើយដែរ ដោយសារការព្យាករពីភាពធ្ងន់ធ្ងរនិងភ្លៀងធ្លាក់រឹតខ្លាំងនាពេលខាងមុខ។

តំបន់ដែលរងគ្រោះខ្លាំងក្នុងខេត្ត Tak មានដូចជា៖ ផ្សារ Rim Moei, តំបន់ Ban Rim Moei, Ban Huay Muang, និង Ban Mae Taw

សូមជម្រាបថា អាកាសធាតុធ្ងន់ធ្ងរទាំងនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់ភាគខាងជើងប្រទេសវៀតណាម រួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបក់កាត់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ៕



Powered by Blogger.