គាំទ្រយុទ្ធជនជួរមុខ៖ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងភរិយា ប្រគល់ឧបត្ថម្ភជូនកងទ័ពការពារប្រទេសនៅព្រះវិហារ
អត្ថបទ៖ ជឹម ទូច
ខេត្តព្រះវិហារ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ បរិក្ខា និងថវិកាជាអំណោយសប្បុរសជន ទៅប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ។
ការប្រគល់ជូននេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តដល់វីរយុទ្ធជន ជាពិសេសកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចបម្រើជាតិនៅតំបន់ព្រំដែន។
ឧត្តមសេនីយ៍ឯក សួន ភិរុណ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមជួយគាំទ្រកម្មវិធីនេះដោយថ្លែងថា៖ទឹកចិត្តសប្បុរសធម៌របស់បងប្អូនជាសេចក្ដីគាំទ្រដ៏មានតម្លៃ ដែលបង្កើនកម្លាំងចិត្តដល់កងទ័ពជួរមុខ។”
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក សួន ភិរុណ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឲ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខ។
ឧត្តមសេនីយ៍ឯក សួន ភិរុណ បានបញ្ជាក់ថា កម្លាំងអង្គរក្ស និងអង្គភាពទាំងអស់ ត្រៀមខ្លួន ២៤ម៉ោងលើ២៤ ម៉ោង ដើម្បីរងចាំទទួលបទបញ្ជាពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងការការពារបូរណភា ទឹកដីព្រំដែនកម្ពុជា-ថៃ មិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រ។
ឧត្តមសេនីយ៍ឯក សួន ភិរុណក៏បានជូនពរ ដល់សប្បុរសជនទាំងអស់ឲ្យទទួលបានពុទ្ធពរទាំងបួនប្រការគឺ “អាយុ វណ្ណៈ សុខៈ ពលៈ” និងធ្វើដំណើរដោយសុវត្ថិភាព សុខសាន្តក្នុងគ្រួសារ៕
Post a Comment