សម្តេចតេជោ ហ៊ុន សែន បកស្រាយរឿង២ពាក់ព័ន្ធការធ្វើឃាដសម្តេច និងរឿងផ្តល់ដ្រូនដល់កម្ពុជានិងថៃ ហើយស្នើកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង
ភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។
សំណេរបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ
ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ
ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ
និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ
វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖
១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ
បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា
និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ
និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
២.
រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
រឿងនេះពិបាកនិងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត
ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និង ហ៊ុន
ម៉ាណែត នោះដែរ។
ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ
ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ
គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។
កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង
ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង
ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត
ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ
មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន
ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានិងកើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត
រាប់មុឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែល
វានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់។ សម្រាប់ខ្ញុំក្តី ហ៊ុន
ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។
ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង
ហ៊ុន ម៉ាណែត នោះទេ។
នៅក្នុងផែនការសម្លាប់ ហ៊ុន សែន និង ហ៊ុន
ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ
ចម្បាំងឲ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ
ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។
កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃទេ
តែសូមកុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡើសុី
ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕
In recent days, two key reports have been circulating:
the first concerns Japan's provision of drones to Thailand, China's provision
of drones to Cambodia, and South Korea’s sale of ammunition and aircraft to
Thailand, allegedly as part of efforts to prepare for operations targeting Hun
Sen and Hun Manet. The second report involves alleged plans by the Thai
leadership to orchestrate an assassination against me and Prime Minister Hun
Manet.
If these two issues are not addressed or clarified, they
could evolve into major problems in the future. Therefore, I would like to
offer the following explanations:
1. On drones and military equipment: Regardless of where
Cambodia or Thailand acquires drones or military equipment, the matter should
not be exaggerated or extended into a conflict that goes beyond bilateral
issues between the two countries. Especially when these very countries are
supporting efforts to end the conflict, advocating for a ceasefire, and
promoting peace between Cambodia and Thailand.
2. On the alleged assassination plot: The notion that
Thai leaders are planning to assassinate me and Prime Minister Hun Manet is
extremely difficult to believe. Even if the Thai leadership dislikes or
disapproves of me or Hun Manet, it is unthinkable that they would stoop to such
an immoral level as to conspire to kill us.
Historically, powerful generals have often been targeted
for assassination to gain a strategic edge in warfare. However, the today’s era
is different. We now seek dialogue and mutual understanding to build peace.
Cambodia needs a strong Thai leader capable of engaging
in peace negotiations. Likewise, Thailand needs a strong Cambodian leader, and
currently, only Hun Sen and Hun Manet have the authority and capacity to engage
in such talks. Among the two, Hun Manet is taking the lead in direct
negotiations.
Given this context, there is no rationale whatsoever for
Thai leadership to plan the assassination of Hun Sen or Hun Manet. In fact, if
either of us were truly killed at the hands of Thai leadership, it would certainly
trigger the rise of tens of thousands, even millions of “Hun Sens” and “Hun
Manets” across Cambodian soil, turning Thailand into an eternal enemy that
would be impossible to appease. As for myself, and as for Hun Manet—we are not
feeble frogs easily crushed. This is an additional explanation to affirm that
Thai leaders are not planning the assassination of Hun Sen and Hun Manet.
As for the claim that the Thai leadership's plan to
assassinate Hun Sen and Hun Manet would involve the use of military aircraft,
it is critical that the countries selling such aircraft to Thailand strictly
enforce agreements on their proper use. In the past, Thailand has used aircraft
purchased from the United States and Sweden to intrude deep into Cambodian
territory. Cambodia does not object to Thailand’s acquisition of military
aircraft. However, we strongly urge that these aircraft not be used to conduct
airstrikes into Cambodian territory, nor into the territories of Laos,
Malaysia, or Myanmar, which are Thailand’s neighboring countries.
Post a Comment