កាណាដា មានគម្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាត UN
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃពុធ ទី៣០ ខែកក្កដា បាននិយាយថាកាណាដាមានគម្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯកិច្ចប្រជុំមួយរបស់ អង្គការសហប្រជាជាតិ (UN) នៅខែកញ្ញាខាងមុខ ដែលនេះជាការបង្កើនការដាក់សម្ពាធលើអ៊ីស្រាអែល ខណៈគ្រោះទុរភិក្សកំពុងរីកដាលនៅក្នុងតំបន់ហ្កាហ្សា។
ការប្រកាសរបស់លោក Carney
ធ្វើឡើងបន្ទាប់ពីបារាំងកាលពីសប្ដាហ៍មុនបានប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
និងមួយថ្ងៃបន្ទាប់ពីចក្រភពអង់គ្លេសនិយាយថាខ្លួននឹង
ទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯកិច្ចប្រជុំនៃមហាសន្និបាត UN នៅខែកញ្ញាខាងមុខ
ប្រសិនបើសង្រ្គាមក្នុងតំបន់ហ្កាហ្សា និងអំពើហិង្សាក្នុងតំបន់ West Bank មិនបញ្ឈប់ នៅមុន កាលបរិច្ឆេទនៃកិច្ចប្រជុំនេះទេនោះ។
លោក Carney បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯសម័យប្រជុំលើកទី៨០
នៃមហាសន្និបាត UN ក្នុងខែកញ្ញា ឆ្នាំ២០២៥»។ លោកបន្ថែមថាទីក្រុងអូតាវ៉ារំពឹងថាដំណោះស្រាយរដ្ឋ២
អាចនឹងត្រូវបានសម្រេចឡើងតាមរយៈដំណើរការនៃកិច្ចចរចាសន្តិភាពមួយ ហើយកាណាដា
ក៏ថ្កោលទោសផងដែរលើការពិតដែលរដ្ឋាភិបាលអ៊ីស្រាអែលបានបណ្ដោយឱ្យគ្រោះមហន្តរាយកើតឡើងនៅក្នុងតំបន់ហ្កាហ្សា។
ការប្រកាសពីគម្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
ដោយសម្ព័ន្ធមិត្តជិតស្និទមួយចំនួនរបស់អ៊ីស្រាអែល
បានឆ្លុះបញ្ចាំងពីការខឹងសម្បារជាអន្តរជាតិចំពោះការរឹតត្បិត របស់អ៊ីស្រាអែល
លើលំហូរចូលស្បៀង និងជំនួយនានាទៅក្នុងតំបន់ហ្កាហ្សា
នៅចំពោះមុខវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រឈម៕ (ប្រភព៖ Reuters)
Post a Comment