លោក ត្រាំ រំពឹងថា សហរដ្ឋអាមេរិកនឹងសម្រេចបានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយស្ដីពីពាណិជ្ជកម្ម ជាមួយចិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី៣០ ខែកក្កដាថា កិច្ចចរចាជាមួយចិនកំពុងដំណើរការទៅមុខ ហើយលោកសង្ឃឹមថាភាគីទាំង២ អាចនឹងឈានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយស្ដីពីពាណិជ្ជកម្ម។
ការកត់សម្គាល់បែបនេះរបស់លោក
ដូណាល់ ត្រាំ ធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន។ លោក ត្រាំ
បានលើកឡើងថា «យើងកំពុងដំណើរការទៅមុខជាមួយចិន ។ យើងកំពុងធ្វើបានយ៉ាងល្អជាមួយចិន។
ខ្ញុំគិតថាវានឹងដំណើរការយ៉ាងរលូន...
ហើយខ្ញុំរំពឹងថាយើងនឹងមានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយជាមួយចិន»។
គួរបញ្ជាក់ថា
ក្រុមមន្ត្រីអាមេរិក និងចិនបានជួបគ្នាក្នុងទីក្រុងស្ដុកខុល កាលពីថ្ងៃចន្ទ
សម្រាប់កិច្ចចរចាចំណាយពេលជាង ៥ម៉ោង ក្នុងគោលបំណងដោះស្រាយជម្លោះសេដ្ឋកិច្ចជាមួយ
គោលដៅបន្ថែមរយៈពេល៣ខែបន្ថែមទៀត
លើបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មដំឡើងពន្ធគយសងសឹកគ្នាទៅវិញទៅមករវាងប្រហារអំណាចទាំង២៕
Post a Comment