អ្នកជំនាញ UN អំពាវនាវឲ្យរដ្ឋនានា ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ ជាមួយអ៊ីស្រាអែល
ប្រភព៖ Reuters
ហ្សឺណែវ៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ លោកស្រី Francesca Albanese នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យរដ្ឋនានា ផ្អាកទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុងចំពោះអ៊ីស្រាអែល ដោយបានចោទប្រកាន់ប្រទេសនេះថា កំពុងធ្វើ «យុទ្ធនាការប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្គាហ្សា។
ការចោទប្រកាន់ដោយប្រើពាក្យពេចន៍ធ្ងន់ៗ
និងការអំពាវនាវឲ្យមានសកម្មភាពជាក់ស្តែងពីសំណាក់អ្នកជំនាញដែលចាត់តាំងដោយ UN នៅលើវេទិកាអន្តរជាតិ បានបង្ហាញពីកម្រិតធ្ងន់ធ្ងរ
នៃការថ្កោលទោសដែលអ៊ីស្រាអែលកំពុងប្រឈមមុខ
ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីទឹកដីប៉ាឡេស្ទីនរូបនេះ
បានពណ៌នាស្ថានភាពនៅទីនោះថា «ដល់ចំណុចមហន្តរាយ»។ លោកស្រីបានបន្ថែមថា «អ៊ីស្រាអែលទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុតមួយ
ក្នុងប្រវត្តិសាស្ត្រសម័យទំនើប» ដែលសុន្ទរកថារបស់លោកស្រី
បានទទួលការទះដៃអបអរយ៉ាងខ្លាំងក្លា។
លោកស្រីបានជំរុញឲ្យរដ្ឋទាំងអស់ «ដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុង
និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់» ជាមួយអ៊ីស្រាអែល។
ជាការឆ្លើយតប អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់រល័យពូជសាសន៍
ដោយអះអាងពីសិទ្ធិការពារខ្លួន និងបានហៅរបាយការណ៍របស់លោកស្រី Albanese ថាជា «ការបរិហារកេរ្តិ៍»៕
Post a Comment