ត្រាំ អះអាងថាសហរដ្ឋអា​មេរិក នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន

ប្រភព៖ Reuters 

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដាថា លោកនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន ដោយនិយាយថា វាចាំបាច់សម្រាប់ការការពារប្រទេស។

លោក ត្រាំ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯមូលដ្ឋានទ័ព Andrews ខាងក្រៅទីក្រុងវ៉ាស៉ីនតោន​ យ៉ាងដូច្នេះថា «យើងនឹងបញ្ជូន Patriots ដែលពួកគេ (អ៊ុយក្រែន) កំពុងត្រូវការខ្លាំង ពីព្រោះលោក ពូទីន ពិតជាធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ គាត់និយាយល្អ តែមិនគោរពសម្តី។ ខ្ញុំមិនចូលចិត្តទេ»។ លោកបន្ថែមថា «ជាមូលដ្ឋាន យើងនឹងបញ្ជូនឱ្យពួកគេ នូវសម្ភារៈយោធាទំនើបៗជាច្រើន។ ពួកគេនឹងបង់ប្រាក់ឱ្យយើង ១០០ភាគរយ ហើយនោះជារបៀបដែលយើងចង់បាន»

យ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់អំពីចំនួនប្រព័ន្ធការពារមីស៊ីល Patriots ដែលគ្រោងបញ្ជូនទៅអ៊ុយក្រែននោះទេ ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិក នឹងទទួលបានសំណងវិញ សម្រាប់ការចំណាយរបស់ខ្លួនលើសហភាពអឺរ៉ុប (EU)



 

Powered by Blogger.