Macron៖ បារាំង និងអង់គ្លេស ត្រូវតែបិទបញ្ចប់ការពឹងផ្អែកលើសហរដ្ឋអាមេរិក និងចិន
ប្រភព៖ Reuters
ឡុងដ៍៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ថាចក្រភពអង់គ្លេស និងបារាំងត្រូវតែរួបរួមគ្នាដើម្បីទប់ទល់នឹងអស្ថិរភាពដែលកំពុង កើតឡើងនៅជុំវិញពិភពលោក ហើយការពារអឺរ៉ុបពីការពឹងផ្អែកជ្រុលពេកលើសហរដ្ឋអាមេរិក និងចិន។
លោក Macron នៅក្នុងសុន្ទរកថាដ៏កម្រមួយទៅកាន់សភាជាតិអង់គ្លេស
បានអបអរសាទរការវិលត្រឡប់មករកទំនាក់ទំនងជិតស្និទ្ធឡើងវិញរវាងបារាំង
និងចក្រភពអង់គ្លេស ខណៈរូបលោក
បានក្លាយជាមេដឹកនាំអឺរ៉ុបដំបូងគេដែលត្រូវបានអញ្ជើញឱ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេសចាប់តាំងពី
Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប)។ លោក Macron
បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេស
និងបារាំង
ជាថ្មីម្ដងទៀតត្រូវតែបង្ហាញពិភពលោកថាសម្ព័ន្ធភាពរបស់ពួកយើងគឺពិតជាមានសារៈសំខាន់បំផុត
ហើយមធ្យោបាយ តែមួយគត់ដើម្បីជម្នះបញ្ហាដែលយើងកំពុងប្រឈម នោះគឺយើងត្រូវរួបរួមគ្នា
និងប្រកៀកស្មាគ្នា»។
ដោយលើកឡើងពីការគំរាមកំហែងយូរអង្វែងខាងភូមិសាស្ត្រនយោបាយ
លោក Macron
បានអះអាងថាបារាំង
និងចក្រភពអង់គ្លេសក៏គួរតែបារម្ភផងដែរពីការពឹងផ្អែកខ្លាំងពេក លើសហរដ្ឋអាមេរិក
និងចិន ហើយលោកយល់ថាប្រទេសទាំង២ត្រូវតែបិទបញ្ចប់ការពឹងផ្អែកខ្លាំងជ្រុលបែបនេះ៕
Post a Comment