EU ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យកែលម្អស្ថានភាពមនុស្សធម៌នៅហ្គាហ្សា
ប្រភព៖ Reuters
កូឡាឡាំពួរ៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស (Kaja Kallas) បានថ្លែងថា EU កំពុងស្វែងរកមធ្យោបាយដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ការថ្លែងនេះធ្វើឡើង
ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល
ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។
ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគម EU-អ៊ីស្រាអែល ដែលរួមមានទំនាក់ទំនងពាណិជ្ជកម្ម រហូតដល់វិធានការស្រាលជាងនេះ
ដូចជាការផ្អាកគម្រោងបច្ចេកទេសជាដើម។
លោកស្រី កាឡាស
បានបញ្ជាក់ថា គោលបំណងរបស់ EU
មិនមែនដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែលនោះទេ
ប៉ុន្តែគឺដើម្បីកែលម្អស្ថានការណ៍ជាក់ស្តែងនៅហ្គាហ្សា
ព្រោះស្ថានភាពមនុស្សធម៌នៅទីនោះមិនអាចបន្តទៅមុខបានទៀតទេ។
បណ្តាប្រទេសសមាជិក
EU បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនជនស៊ីវិលស្លាប់ និងរបួស
ការផ្លាស់ទីលំនៅរបស់ប្រជាជន
និងការរឹតបន្តឹងជំនួយមនុស្សធម៌នៅក្នុងសង្គ្រាមដែលអូសបន្លាយ ២១ខែមកនេះ។
ស្របពេលជាមួយគ្នានេះ លោកស្រី កាឡាស
ក៏បានលើកឡើងពីកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសពន្ធនាំចូលខ្ពស់ដែលគំរាមដោយលោក
ត្រាំ ដោយលោកស្រីបានសង្កត់ធ្ងន់ថា EU មិនចង់មានសង្គ្រាមពាណិជ្ជកម្មនោះទេ៕
Post a Comment