អង្គភាព «ភ្នំពេញដេលី» ប្រកាសគាំទ្រនូវលទ្ធផលសម័យប្រជុំរដ្ធសភា លើកទី៤ នីតិកាលទី៧

ភ្នំពេញ៖ លោក ថោង វណ្ណា អគ្គនាយកអង្គភាពព័ត៌មាន «ភ្នំពេញដេលី» និងក្រុមការងារទាំងអស់ សូមប្រកាសគាំទ្រនូវលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ធសភា ដែលបានអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥/១២៥ សំឡេងនៃសមាជិករដ្ឋសភាចំនួន ១២៥ អង្គ/រូប លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារព័ត៌មាន«ភ្នំពេញដេលី»យល់ឃើញថា ការធ្វើវិសោធនកម្មមាត្រា៣៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិតជាសំខាន់ខ្លាំងណាស់ ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិ ពីប្រជាពលរដ្ធខ្មែរណាដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ ដើម្បីបំផ្លាញជាតិខ្លួនឯង។

ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ កាន់តែមានសារៈសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសប្រឆាំងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខក្សេមក្សាន្ដរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ជាតិទាំងមូល៕



Powered by Blogger.