អ្នកកាសែត០២រូបត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួន និងកំពុងបន្តនីតិសាកសួរនៅតុលាការ
អត្ថបទ៖ ជឹម ទូច
ខេត្តកំពង់ស្ពឺ ៖ អ្នកកាសែតចំនួន ០២រូប ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនដោយចោទថា បានដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។
ការឃាត់ខ្លួននេះ
បានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ
ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
អ្នកកាសែតដែលត្រូវឃាត់ខ្លួនមាន៖ ទី១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី) ក្នុងនោះសមត្ថកិច្ចបានដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 ពូថៅចំនួន០១ដេីម ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន ០០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ប័ណ្ណបើកបរចចចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្តចំនួន១សន្លឹក លុយខ្មែរចំនួន១លានរៀល និងទី២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។ ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441 -ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង) -លុយខ្មែរចំនួន៤០ម៉ឺនរៀល -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក -កាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹក-ជំពាមកៅស៊ូចំនួន ០១-ចិញ្ជៀនដាំត្បូងចំនួន០១វង់ ។
Post a Comment