បារាំងអំពាវនាវឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ
ភ្នំពេញ៖ ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងអំពាវនាវឱ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប
និងការបរទេសបារាំង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ តាមស្ថានទូតបារាំង
បានឱ្យដឹងថា ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង
ជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ
ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត
ហើយប្រទេសបារាំងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។
ក្នុងនោះប្រទេសបារាំងអំពាវនាវ
ឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធ គ្នាជាបន្ទាន់
និងដោះស្រាយជម្លោះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ។
បន្ថែមលេីនេះ
ប្រទេសបារាំង អំពាវនាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំ ដែន។
សូមអ្នកដំណើរបារាំងដែលអាចស្ថិតនៅតំបន់ព្រំដែន ចាកចេញ ឱ្យបានឆាប់ពីតំបន់ទាំងនោះ
ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង៕
Post a Comment