ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ១គ្រួសារ នៅក្នុងឃុំកំពង់សីលា

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា (គ្រួសារពលី) ចំនួន១ខ្នងផ្ទះ ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វេីពីឈេីប្រក់ស័ង្កសី ។

    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានមានប្រសាសន៍ថា (គ្រួសារពលី) មានប្រពន្ធឈ្មោះ សុខ រ៉ែន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឧបត្ថម្ភគ្រឿងសម្ភារដល់គ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន០៣គ្រួសារ ដោយក្នុង ០១គ្រួសារ ទទួលបាន ៖ អង្ករ ចំនួន០១បាវ ស្មើនឹង៥០គីឡូក្រាម, មីចំនួន០១កេស, ទឹកត្រី ចំនួន០១យួរ , ទឹកសុីអុីវ ចំនួន០១យួរ , ទឹកបរិសុទ្ធ ចំនួន០១យួរ និងថវិកាចំនួន ២០០,០០០រៀល ។ 

    ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងលោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានឯកភាពគ្នាជួយឧបត្ថម្ភសាងសង់ផ្ទះ ចំនួន០១ខ្នងបន្ថែមទៀត ដល់អតីតយុទ្ធជន ឈ្មោះ ឈិន លាង ភេទប្រុស អាយុ៦២ឆ្នាំ (ពិការភាព) មានទីលំនៅក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានដីហេីយ តែអត់ផ្ទះសម្បែងសម្រាប់រស់នៅបានសង់ផ្ទះជូនគាត់០១ខ្នងផងដែរ៕











Powered by Blogger.