ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសពាក់ព័ន្ធគ្រឿងញៀនជាង ៥ពាន់ករណី ឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ និងគ្រឿងញៀនជិត ២តោន
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥១៨២ករណី ឃាត់ខ្លួន ១៣ ៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១ ៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩ ១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។
យោងតាមរបាយការណ៍ដែលបង្ហាញ
ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត នេត សាវឿន
ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានយុទ្ធនាការ
បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលដែលបានបង្ក្រាបនោះរួមមាន៖
- ករណីជួញដូរ
ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់
- ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
- ករណីដាំដុះដំណាំកញ្ឆា ៧ករណី ឃាត់ខ្លួន៨នាក់
- ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៩ករណី ឃាត់ខ្លួន៣២នាក់
- បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៦ករណី ឃាត់ខ្លួន២៦នាក់
- ករណីប្រើប្រាស់ ២ ០៥៦ករណី ឃាត់ខ្លួន៧ ២៧៦នាក់
ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន ៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល
និងស្តារនីតិសម្បទាចំនួន ៦ ០៨៤នាក់ និងធ្វើកិច្ច
សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។
ដោយឡែកអនុវត្តដីកា
ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន
៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់
ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម
និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០ គីឡូក្រាម៕
Post a Comment