សម្ដេចធិបតី អំពាវនាវគ្រប់ភាគីបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំង អំពើរំលោភបំពាន គ្រប់រូបភាព
ខេត្តកណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំង អំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា
ដែលមានទីតាំងនៅខេត្តកណ្ដាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត
បាន ថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូល
រួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹម ដល់កុមារកម្ពុជា
ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់
វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្ដរជាតិ
សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា
នៅក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា»។
សម្ដេចធិបតី បន្ដថា អង្គភាពការពារកុមារ
នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាង
អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា ។ អង្គភាពការពារកុមារ
នេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៣ ជាមួយគោលបំណង
ក្នុងជ្រុំជ្រែងគ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមារងគ្រោះ
ដោយសារបទល្មើស បៀតបៀនកេងប្រវ័ញ្ច។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា លើសពីនេះ
អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា មានចក្ខុវិស័យ វែងឆ្ងាយ
និងបេសកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ សម្រាប់ដឹកនាំអង្គភាព
ឱ្យទទួលបានជោគជ័យ៕

Post a Comment