កម្ពុជា-អាស៊ែបៃហ្សង់ រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសទាំងពីរទៅកាន់ពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ជំនួបនេះ បានពិភាក្សាផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅស្តីពី
ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី
និងការជំរុញទាក់ទាញលំហូរភ្ញៀវទេសចរជាតិ
និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ
ប្រទេសទាំងពីរមានទស្សនៈរួមគ្នាលើសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ
ការបង្កើតចំណូលរបស់ប្រជាពលរដ្ឋ និងការភា្ជប់ទំនាក់ទំនងប្រជាជននិងប្រជាជន
ដោយហេតុថាប្រទេសទាំងពីរជាប្រទេសដែលមានប្រវតិ្តសាស្រ្ត វប្បធម៌ និងអរិយធម៌ដ៏យូរលង់
ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែប និងចំណាស់ ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនម្ចាស់ស្រុក
កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ អេកូទេសចរណ៍
និងធម្មជាតិជាច្រើន។
ពិសេស គឺសុទ្ធតែជាប្រទេសដែលមាន
បេតិភណ្ឌពិភពលោកដូចគ្នា
ដោយប្រទេសកម្ពុជាត្រូវបានស្គាល់តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ
ហើយប្រទេសអាស៊ែបៃហ្សង់តាមរយៈបេតិកភណ្ឌក្នងរដ្ឋធានីបាគូដែលមានប្រាសាទ Shirvanshah
ជាមួយជញ្ជាំងក្រុង និងប៉ម Maiden ដែលត្រូវបានចាត់ទុកជាគុជនៃស្ថាបត្យកម្មរបស់ជាតិ៕



Post a Comment