អ្នកនាំពាក្យ៖ ទុរេនខ្មែរ៣កុងតឺន័រទៀត ត្រៀមដឹកទៅចិន នៅសប្តាហ៍ក្រោយ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានអះអាងថា បើគ្មានអ្វីប្រែប្រួលនោះទេ ទុរេនរបស់ខ្មែរ៣កុងតឺន័រទៀត នឹងត្រូវដឹកជញ្ជូនទៅប្រទេសចិននៅសប្តាហ៍ក្រោយ ។
ការលើកឡើង
របស់លោកអ្នកនាំពាក្យនេះ ដោយសារផ្លែទុរេន ស្រស់កម្ពុជាជើងដំបូងជាង១៧តោន
ត្រូវបាននាំចេញជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន
បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាព ពីក្រសួងកសិកម្ម
ស្របតាមពិធីសារ នៃការនាំចេញរួចមក ។
បើតាម លោក ឃឹម ហ្វីណង់
ទុរេនទាំង១៧កុងតឺន័រនេះ នឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃ១៨ កក្កដានេះ
ហើយគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត ។ លោកគូសបញ្ជាក់ថា
“បើមិនមានអ្វីប្រែប្រួលទេ យើងនឹងមានទុរេន ៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញ
បន្ថែមនៅសប្តាហ៍ក្រោយ” ។
លោកថា
នេះគឺជាការជោគជ័យថ្មីមួយទៀត សម្រាប់ការនាំចេញផ្លែឈើ ស្រស់របស់កម្ពុជា
ទៅកាន់ទីផ្សារ ដ៏មានសក្តានុពលមួយនេះ។
សូមបញ្ជាក់ថា
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដី ដាំដុះទុរេនប្រមាណជា ១១ ០០០ ហិកតា ។
ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៧ ០០០ហិកតា ដែលអាចផ្តល់ទិន្នផល ជាង ១២០
០០០តោនក្នុង១ឆ្នាំ៕
Post a Comment