សម្តេចតេជោ ហ៊ុន សែន សូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ !
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការឆ្លើយតបចំពោះការស្ទង់មតិរបស់ប្រជាជនថៃ ចំពោះសម្តេច និងបានទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ !
វាជារឿងដ៏ចម្លែក
និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា
បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ
វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ
ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។
ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន
NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន
វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។
គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន
ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ
ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត
ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»៕
I would like to offer an advice to
politicians and certain ideological groups in Thailand!
It is highly unusual and rare in the world
for a country, while facing confrontation, to instead conduct a public opinion
poll on the leader of another country, particularly one it regards as an
adversary. This is both laughable and unreasonable. Yet Thailand has managed to
do exactly that.
The opinion poll organized by the NIDA
Institute to gauge Thai public sentiment toward me, Hun Sen, reveals not just
significant interest but a certain value placed on me. However, Thai citizens
would do better to conduct opinion polls on their own leaders. Therefore, I
wish to advise as follows: “What I fear most is that the Thai people might love
Hun Sen because that could make me appear as a traitor to my nation and my
people. But what I most desire is for the enemy to evaluate Hun Sen at the
lowest possible level because that would prove that I am truly doing the right
thing for my country and my people.”
Post a Comment