មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្ម ឆមាសទី១ ឆ្នាំ២០២៥

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការទាំងអស់របស់មន្ទីរ ចូលរួមកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្មឆមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក ចេង ចរិយា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ព្រមទាំងមន្ត្រីជំនាញចំនួន ៣រូប។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តថវិកា និងគោលដៅសូចនាករសមិទ្ធកម្មរបស់មន្ទីរដែលបានអនុវត្តរយៈពេល៦ខែដើមឆ្នាំ២០២៥ នាពេលកន្លងមកយកមកពិភាក្សាក្នុងន័យស្វែងរកបញ្ហាផ្សេងៗដែលមន្ទីរជួបប្រទះនាពេលអនុវត្តសកម្មភាពការងារ៕









Powered by Blogger.